• វិធានការបិទខ្ទប់ការរាលដាលឆ្ពោះទៅស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ធនាគារពិភពលោក ខែតុលា ឆ្នាំ២០២០
    លទ្ធផលសំខាន់ៗ ការរាតត្បាតជំងឺកូវីដ-១៩ បានបញ្ចេញកម្លាំងអង្រួនកន្ត្រាក់បីយ៉ាងទៅលើតំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក៖ ទីមួយ ការរាលដាលនៃជំងឺនេះតែម្តង, ទីពីរ ផលប៉ះពាល់លើសេដ្ឋកិច្ចពីសំណាក់​វិធានការ​បិទខ្ទប់ការរាលដាលជំងឺ, និងទីបី​ ឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់ដោយសារឱនភាពសេដ្ឋកិច្ចទូទាំងពិភពលោក។​    តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ដែលជាប្រភពនៃការផ្ទុះជំងឺកូវីដ-១៩ មកទល់ពេលនេះ​មិនសូវរងសភាពធ្ងន់ធ្ងរ​ខ្លាំងពីជំងឺនេះដូចតំបន់ដទៃទៀតលើពិភពលោកទេ។ បណ្តាប្រទេសដែល​បិទ​ខ្ទប់ការរាលដាលរបស់ជំងឺនេះ​បានគឺដោយសារ​ការអនុវត្តវិធានការចម្រុះ ក្នុងនោះមានការដាក់​បម្រាមតឹងរ៉ឹងលើការដើរហើរសេរី, យុទ្ធសាស្ត្រ​ធ្វើ​តេស្ត​ទូលំទូលាយ,​ និងកម្មវិធីផ្សព្វផ្សាយព័ត៌មាន​ជំរុញពលរដ្ឋឱ្យប្រកាន់ឥរិយាបថប្រយ័ត្នប្រយែងដើម្បីការពារខ្លួន។ យ៉ាងណាក្តី ការរាលដាលជំងឺនិងកិច្ចខិតខំ​បិទ​ខ្ទប់កុំឱ្យវា​សាយភាយខ្លាំង ក៏​បាន​បណ្តាល​ឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់​ចុះ​សម្បើមណាស់ដែរ។ ជារួម ទិន្នផលសេដ្ឋកិច្ច​នៅ​តាម​ប្រទេស​អាស្រ័យលើថា​តើ​ប្រទេសនីមួយមានប្រសិទ្ធភាព​ប៉ុនណា​ក្នុង​ការ​រាំងខ្ទប់ការរាលដាល និង​ថា​តើ​ប្រទេសនោះប្រឈមនឹង​ស្ថានភាពកន្ត្រាក់ពីខាងក្រៅ​កម្រិត​ណា​ដែរ។ ផលសេដ្ឋកិច្ច​នៅ​ប្រទេសចិន​បានរួញ​ដល់ ១,៨ភាគរយ នៅក្នុងកំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ហើយនៅផ្នែកដទៃទៀតក្នុងតំបន់​ ផលសេដ្ឋកិច្ចរួញ​ជា​មធ្យមដក ៤ភាគរយ។    នៅក្នុងប្រទេសខ្លះ វិធានការ​បិទខ្ទប់បានធ្វើ​ឱ្យ​សកម្មភាពសេដ្ឋកិច្ច​ក្នុងស្រុក​កម្រើករស់ឡើងវិញ។ ប៉ុន្តែ សេដ្ឋកិច្ច​​របស់​តំបន់នេះ​មាន​ការ​ពឹងផ្អែកខ្លាំងទៅលើ​ផ្នែកដទៃទៀតនៃពិភពលោក។ ការធ្វើ​ពាណិជ្ជកម្ម​កំពុងតែចាប់ផ្តើម​រើបឡើងវិញ​ហើយទន្ទឹមនឹងពេលដែលសកម្មភាពសេដ្ឋកិច្ច​សកលលោក​​ចាប់ផ្តើមដំណើរការឡើងវិញ​បណ្តើរៗ ប៉ុន្តែ​វិស័យទេសចរណ៍​នៅមិនទាន់ងើបមុខរួចទេ។ ថ្វីដ្បិតតែ​ដើមទុនរយៈពេលខ្លីបានត្រលប់ចូលទៅក្នុងតំបន់វិញហើយក្តី ការវិនិយោគក្នុងស្រុកនិងពីបរទេសនៅតែ​ជួបឧបសគ្គនៅឡើយដោយសារតែ​ស្ថានភាពមិនប្រាកដប្រជាលើពិភពលោក។ បណ្តារដ្ឋាភិបាលដែល​ខ្សត់ខ្សោយហិរញ្ញវត្ថុ​ អាច​ធ្វើ​អន្តរាគមន៍ជំរុញសេដ្ឋកិច្ចបាន​ក្នុង​កម្រិត​តូចប៉ណ្ណោះ។ នៅក្នុងឆ្នាំ​២០២០ សេដ្ឋកិច្ចទូទាំងតំបន់​ត្រូវ​បាន​រំពឹងទុកថា​នឹង​លូតលាស់បានត្រឹមតែ ០,៩ភាគរយទេ ដែលជាអត្រាមួយ​ដ៏ទាបបំផុត​តាំងពីឆ្នាំ១៩៦៧ មក។ ខណៈដែលប្រទេសចិនត្រូវបានព្យាករទុកថា​នឹង​មានសេដ្ឋកិច្ចលូតលាស់​បាន​ ២ភាគរយក្នុងឆ្នាំនេះក្តី – នេះក៏ព្រោះតែមានការបង្កើនការចំណាយរបស់រដ្ឋាភិបាល ការនាំចេញច្រើន និងប្រទេសនេះ​អាច​ទប់ការឆ្លងឱ្យនៅកម្រិតទាបតាំងពីខែមីនា ប៉ុន្តែតម្រូវការក្នុងស្រុកបានធ្លាក់ចុះ – ផ្នែកដទៃទៀតនៃតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកត្រូវ​បាន​ព្យាករថា​នឹង​មាន​សេដ្ឋកិច្ចលូតលាស់បានត្រឹមដក​ ៣,៥ភាគរយ ប៉ុណ្ណោះ។ នៅក្នុងឆ្នាំ២០២១ តំបន់នេះនឹងមាន​ពន្លឺក្តីសង្ឃឹមគ្រាន់បើជាងបច្ចុប្បន្ន ដោយពេលនោះ​សេដ្ឋកិច្ច​របស់​ចិន​ត្រូវ​បាន​រំពឹងថានឹង​កើនដល់ ៧,៩ភាគរយ បន្ទាប់មកទៀត ៥,១ភាគរយនៅក្នុងផ្នែកដទៃទៀតក្នុងតំបន់ បើយោងតាមការសន្មត​អំពី​ការបន្តរើបឡើងវិញ​និងអំពីប្រក្រតីភាពក្នុងសកម្មភាពសេដ្ឋកិច្ច​ធំៗមួយចំនួន ភ្ជាប់ជាមួយលទ្ធភាព​ដែល​នឹង​អាច​មាន​ថ្នាំវ៉ាក់សាំងចាក់ការពារ​ជំងឺនេះ។ ទោះជាយ៉ាងនេះក្តី សម្រាប់​រយៈពេលឆ្នាំទៅមុខ ទិន្នផលសេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករទុកថា​នៅតែបន្ត​នៅទាបជាងកម្រិត​ព្យាករនាមុនពេលមានការផ្ទុះមេរោគនេះ។ ទស្សនៈវិស័យដូចជាមិនសូវល្អសោះសម្រាប់​ប្រទេស​កោះមួយចំនួនមានហានិភ័យខ្ពស់​ក្នុងតំបន់ប៉ាស៊ីហ្វ៊ិក ដែលនៅទីនោះទិន្នផលសេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករថានឹង​នៅមានប្រហែល​១០ភាគរយទាបជាង​កម្រិតមុនមានវិបត្តិ បាច់ពីពេលនេះរហូតដល់ពេញ​មួយ​ឆ្នាំ​២០២១​ ទៀត។ ភាពកន្ត្រាក់សេដ្ឋកិច្ចបង្កដោយ​ជំងឺកូវីដ-១៩ មិនគ្រាន់តែ​ទុកមនុស្សឱ្យនៅក្រទេ តែថែមទាំងបង្កើតវណ្ណៈ «អ្នកក្រីក្រថ្មី» មួយទៀតផងដែរ។ ចំនួនប្រជាជន​រស់​ក្នុងភាពក្រីក្រនៅក្នុងតំបន់នេះ​ត្រូវ​បាន​រំពឹងថានឹង​កើនឡើង ៣៨លាននាក់ថែមទៀត ក្នុងឆ្នាំ២០២០ – ក្នុងនោះមាន ៣៣លាននាក់ដែលប្រុងនឹង​ចាកផុតពីភាពក្រីក្រទៅហើយបើកុំតែមានការផ្ទុះជំងឺនេះ និង​ ៥លាននាក់ផ្សេងទៀតដែលធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រវិញដោយសារវិបត្តិកូវីដ-១៩ នេះបើគិតតាមបន្ទាត់ភាពក្រីក្រជាតម្លៃទឹកប្រាក់ ៥,៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ (2011 PPP)។   ផលប៉ះទង្គិចរបស់ការរាលដាលជំងឺនេះទៅលើការ​ងារ​និង​លទ្ធភាពរកចំណូល មានវិសាលភាពធំធេង​និង​សាយភាយ​គ្រប់ទីកន្លែង។ រវាងខែមេសា​និង​ខែឧសភា​ឆ្នាំ​២០២០ សកម្មភាពលក់​របស់​ក្រុមហ៊ុននៅតាមប្រទេសមួយ​ចំនួនក្នុងតំបន់ មាន​កម្រិត​ ៣៨ ទៅ​ ៥៨ភាគរយ​ទាប​ជាង​កម្រិតនៃការលក់​ក្នុង​ចន្លោះពេលដូចគ្នា​កាលពីមួយឆ្នាំមុន។ ក្រុមហ៊ុនធំៗ​ហាក់ដូចជា​រើបសកម្មភាព​បានលឿនជាង​សហគ្រាសធុនតូចនិងមធ្យម ដែលតែង​ងាយ​រងគ្រោះដោយសារវិបត្តិហើយ​ថែមទាំង​ខ្វះសមត្ថភាព​បន្ស៊ាំខ្លួន​ទៅតាមបច្ចេកវិទ្យាឌីជីថលទៀត។ ទាំងនិយោជិតមានប្រាក់កម្រៃ​និង​អ្នកដែលធ្វើ​ការ​នៅ​តាម​អាជីវកម្មជាលក្ខណៈគ្រួសារ សុទ្ធតែមានការធ្លាក់ចុះចំណូលច្រើនគួរឱ្យកត់សម្គាល់។... Read more »
  • From Containment to Recovery: Economic Update for East Asia and the Pacific, October 2020
    Download the main report | OverviewSummary of Key Recommendations Policy choices to contain the disease and provide relief today would ideally be informed by how they will affect recovery and growth tomorrow. The crisis has shown that taking a dynamic view could help East Asia and Pacific (EAP) governments make choices today that soften trade-offs tomorrow in seven key areas:   Building capacity for smart containmentInitiating fiscal reforms.Maintaining hard-won reputations for financial prudence Widening social protectionDevising strategies for smart schoolingSupporting firmsDeepening trade reformSummary of Key Findings The COVID-19 pandemic has delivered a triple shock to the developing EAP: the pandemic itself, the economic impact... Read more »
  • How to Build Back Better After the COVID-19 Crisis? A Practical Approach Applied to Fiji
    By Sam Fargher and Stephane Hallegatte Like every other country, the Republic of Fiji faces the unprecedented challenge of managing the consequences of the COVID-19 pandemic. While the number of cases remains low, in a country where international tourism is a cornerstone of the economy, the implications of the crisis are massive. GDP is expected to contract by more than 20 percent in 2020, with a 75 percent drop in international tourist arrivals and 40,000 tourism jobs already lost. In response, the government is planning a 3.7-billion-Fijian-dollar stimulus package to protect the population and support economic activity. So how should... Read more »
  • ¿Cómo reconstruir mejor después de la crisis de la COVID-19? Enfoque práctico aplicado a Fiji
    Por Sam Fargher y Stephane Hallegatte Como todos los países, la República de Fiji enfrenta la dificultad sin precedentes de gestionar las consecuencias de la pandemia de COVID-19 (enfermedad por coronavirus). Si bien el número de casos sigue siendo bajo, en un país donde el turismo internacional es la piedra angular de la economía, las repercusiones de la crisis son gigantescas. Según se prevé, en 2020 el producto interno bruto (PIB) sufrirá una reducción superior al 20 % y la llegada de turistas del exterior disminuirá en un 75 %, mientras que ya se han perdido 40 000 puestos de trabajo relacionados con el... Read more »
  • كيف نعيد البناء على نحو أفضل بعد أزمة تفشي فيروس كورونا؟ نهج عملي يجري تطبيقه في فيجي
    بقلم سام فارغر وإستيفاني هاليغات تواجه جمهورية فيجي، شأنها شأن أي بلد آخر، تحدي التعامل مع تبعات جائحة فيروس كورونا (كوفيد-19)، وهو تحد لم يسبق له مثيل. ومع أن أعداد حالات الإصابة بالمرض لا تزال متدنية، فإنه في بلدٍ تشكل فيه السياحةُ الدوليةُ الركيزة الأساسية لاقتصاده، خلَّفت الأزمة تداعياتٍ هائلة. فمن المتوقع أن ينكمش إجمالي الناتج المحلي بنسبة تزيد على 20% في عام 2020، مع هبوط نسبته 75% لأعداد السائحين الأجانب القادمين، وفقدان 40 ألف وظيفة بالفعل في قطاع السياحة. وفي مواجهة الأزمة، تعكف الحكومة على تصميم حزمة تنشيط اقتصادي بقيمة 3.7 مليارات دولار فيجي لحماية السكان ودعم النشاط الاقتصادي.... Read more »
  • Reconstruire en mieux après la crise de COVID-19 : une démarche concrète appliquée aux îles Fidji
    Sam Fargher et Stéphane Hallegatte Comme tout autre pays, la République des Fidji est face à un défi sans précédent : gérer au mieux les conséquences de la pandémie de COVID-19. Si le nombre de cas reste limité, les conséquences de la crise sont colossales dans ce pays où le tourisme international est un pilier de l'économie. Le PIB devrait se contracter de plus de 20 % en 2020 et la chute de 75 % du nombre de visiteurs étrangers a déjà détruit 40 000 emplois dans le secteur touristique. Face à cette situation, le gouvernement a préparé un plan de relance de 3,7 milliards de dollars... Read more »
  • COVID-19: World Bank Boost for Fiji’s Health Sector
    US$7.4m (FJ$16m) to bolster Fiji’s longer-term COVID-19 health sector needs, as well as to prepare for future infectious disease threats SUVA, June 25, 2020 – The World Bank has approved funding of US$7.4 million (approx. FJ$16 million) to further support the Government of Fiji to strengthen its health systems in the wake of the COVID-19 emergency. With Fiji’s Prime Minister Frank Bainimarama having declared Fiji COVID-19 contained, the focus is now turning to efforts to provide longer-term health security for Fijians, and to the economic recovery phase. This World Bank support will assist the Government of Fiji to strengthen its... Read more »
  • Fiji - COVID-19 Emergency Response Project
    IDA Credit Crisis Response Window Resources: US$5.5 million equivalent IDA Credit: US$0.9 million equivalent Terms: Maturity = 40 years, Grace = 10 years Pandemic Emergency Financing Facility Grant: US$952,380 million Project ID: P173903 Project Description: The project development objective is to prevent, detect and respond to the threat posed by COVID-19 and strengthen national systems for public health preparedness in the Republic of Fiji.... Read more »
  • Meet the Innovator Protecting Our Oceans in Fiji: Misaeli Funaki
    Tell us about yourself. I am originally from a very beautiful group of islands to the far east of Fiji, known as the Lau Group. Growing up in Fiji, one has got to know the basic skills of survival. Given that we are an island nation and the ocean surrounds us from every side, the ocean is a livelihood for us.  But the severe weather, like tropical cyclones, can cause a lot of damage. That is why I pursued a career in the field of meteorology. And I have been in meteorology for almost 15 years now.  What does the... Read more »
  • Meet the Innovators Protecting Our Oceans in Fiji: Captain Setareki Ledua and Alison Newell
    Tell us about yourselves and your work.  Setareki: I am from Fulaga (Vulaga) Island in Lau Province in Fiji and I started sailing when I was very young. My great, great grand-uncle was involved with the construction of the drua, the Ratu Finau, which was built back in 1913 and is currently being housed at the Fiji museum.  I moved to the capital, Suva, to study engineering at university and I lived with my uncle just outside the city. He still built his own traditional canoes and my cousin and I used to go sailing in them for fun. One day, the Uto Ni Yalo, a double-masted traditional Polynesian sailing canoe built... Read more »